ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ក្រាម​ស​ជិត ១​គីឡូក្រាម​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជិត​១​គីឡូក្រាម ស្ថិតនៅតាម​ដងផ្លូវ​លំ ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុង​សំរោង ខេត្តកំពង់ស្ពឺ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួន សុ​ធន់ អាយុ​១៦​ឆ្នាំ​។

​ជនសង្ស័យ បាន​សារភាពថា គ្រឿងញៀន​នេះ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ឡិច ភេទ​ប្រុស នៅមុខ​វិទ្យាល័យ​សុខា​ផល្លី ទី​រួម​ខេត្តកំពង់ស្ពឺ​។ ករណី​នេះដែរ ជំនាញ បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​តំ​ហ្វេ​តា​មីន​ទម្ងន់ ៦៧៧.៥៧​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close