ឥណ្ឌា គ្រោងបើក​សាលារៀន និង​រោងភាពយន្ត​ឡើងវិញ ទោះ​ករណី​ឆ្លង​កូ​វីដ​១៩ បន្ត​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​

​ឥណ្ឌា​៖ សាលារៀន រោងភាពយន្ត និង​កន្លែង​ហែល​ទឹក នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​បើក​ឡើងវិញ ក្រោយ​បិទ​ដើម្បី​ទប់ស្កាត់​ជម្ងឺ COVID-19 អស់​រយៈពេល​ជាច្រើន​ខែ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ​ឥណ្ឌា ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ ។​

​រដ្ឋាភិបាល​ឥណ្ឌា​បានចាប់ផ្តើម​សកម្ម​ភាពជា​បណ្តើរៗ ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការបិទ​ខ្ទប់​ប្រជាជន​រាប់លាន​នាក់ ជាពិសេស​ប្រជាជន​ក្រីក្រ​បាត់បង់​ការ​ងារ និង​ប្រាក់ចំណូល​របស់​ពួកគេ ។​

​ប្រភព​បានឱ្យដឹងថា ថ្នាក់រៀន​សម្រាប់​សិស្ស​ដែលមាន​អាយុ​ពី ១៤ ទៅ ១៧ ឆ្នាំ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរៀន​វិញ​នៅ​រដ្ឋ​មួយចំនួន​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​សេចក្តីប្រកាស​ថ្មី​នេះ នឹង​នាំឱ្យមាន​ការបើក​សាលារៀន​ទាំងអស់​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close