អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅតាមសង្កាត់ទាំង៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅតាមសង្កាត់ទាំង៥ ក្នុងមូលដ្ឋានខណ្ឌចំការមន។

ជាមួយគ្នាផងដែរនោះ លោកអភិបាលខណ្ឌ បាននាំយកទឹកអាល់កុល និងម៉ាស ជូនដល់ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ០៥ ដើម្បប្រើប្រាស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺចាប់ផ្ដើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។