ឯកឧត្តម គៀត ច​ន្ទ័​ថា​រិ​ទ្ធ ដឹកនាំ​កិ​ច្ឋ​ប្រជុំ​ត្រួតពិនិត្យ​ការសម្រួល​តួនាទី​ភារ​កិ​ច្ឋ​របស់​នាយក​ដ្ធា​ន​ច្រកទ្វារ​ទី​២

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការសម្រួល​តួនាទី​ភារកិច្ច របស់​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក​, លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ សំដៅ​ពិនិត្យឡើងវិញ លើ​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ រួមទាំង​តួនាទី​ភារកិច្ច របស់​ការិយាល័យ ឲ្យ​ស្របតាម​បរិយាកាស សភាពការណ៍​បច្ចុប្បន្ន ដើម្បី​ងាយស្រួល​ក្នុងការ​កែសម្រួល​ឡើងវិញ​។​

​ក្នុងឱកាស​នេះដែរ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ជាធម្មតា​ទេ តួនាទី​ភារកិច្ច របស់​ស្ថាប័ន​មួយ ក្រសួង​មួយ អង្គភាព​មួយ មិនអាច​នៅ​នឹង​កល់​ទេ តែងតែមាន​ការប្រែប្រួល ជាក់ស្តែង​នៅ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ មានការ​បត់បែន​ខ្លាំង​ជាង​ប្រទេស​កម្ពុជា​ផង​។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា កាលពី​ឆ្នាំ​២០១៤ នៅពេលដែល​រៀបចំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដំបូង ការរៀបចំ​តួនាទី​ភារកិច្ច​មាន​លក្ខណៈ​ប្រញាប់ប្រញាល់ ជា​កិច្ចការ​ដំបូង​ដែលមាន​ការរៀបចំ​ពី​នាយកដ្ឋាន ទៅ​អគ្គនាយកដ្ឋាន ហើយ​មាន​កន្លែង​ខ្លះ​ស្រប និង​កន្លែង​ខ្លះ​អត់​ស្រប ពី​ដំណាក់​មួយ ទៅ​ដំណាក់កាល​មួយ ដែល​ទាមទារ​ឲ្យ​ការកែសម្រួល​បន្ថែមទៀត ឲ្យ​សមស្រប​ទៅនឹង​សភាពការណ៍​បច្ចុប្បន្ន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close