ក្រុមបង្ហោះម៉ូតូ ១៣នាក់ បង្កភាពអនាធិបតេយ្យ ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួន
ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបករណីប្រើប្រាស់ម៉ូតូ(ជិះបង្ហោះ) ដែលបង្កភាពអនាធិបតេយ្យ នៅលើផ្លូវហាយវេ (វាងក្រុងបាត់ដំបង) និងក្នុងព្រលានយន្តហោះវាលបែកចាន កាលពីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដោយឃាត់ខ្លួនយុវជនចំនួន ១៣នាក់។
ក្រោយឃាត់ខ្លួនជនបង្កភាពនាធិបតេយ្យទាំង ១៣នាក់ខាងលើ និងដកហូតបានម៉ូតូចំនួន០៦គ្រឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការអប់រំណែនាំផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។