កម្ពុជា ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​២​នាក់​ថែមទៀត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០២​នាក់​ថែមទៀត ដែលជា​ករណី​នាំចូល​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​នោះ មាន​បុរស​ជនជាតិ​បារាំង អាយុ​២៧​ឆ្នាំ និង​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​៣៤​ឆ្នាំ ដែល​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ​១៩ ចំនួន​សរុប ២៨០​នាក់ (​ស្ត្រី ៥៦​នាក់ និង​បុរស ២២៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន​០៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close