ប្រាសាទបាយ៉ង់​កោ មាន​ទីតាំង​នៅឯណា​?

​ប្រាសាទភ្នំ​បា​យ៉ង់​កោ​មាន​ភាព​ល្បី​រន្ទឺ និង​ចំណាស់​ដែលមាន​ក្បាច់ចម្លាក់​ដូចជា ក្បាច់​គូ​ឌុ ក្បាច់​រំយោល ក្បាច់​ភ្ញីវល្លិ ក្បាច់​ចិញ្ចៀន ក្បាច់​អង្កាំ និង​ក្បាច់​ផ្កាចន្ទន៍​។ សូម​គោរព និង​ដឹងគុណ​បុព្វបុរស​ខ្មែរ​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​អរូបី (​ក្បាច់​ទាំងនោះ​)​។ តួ​ប្រាសាទបាយ៉ង់​កោ​នៅមាន​រូបរាង តែ​ត្រូវការ​ការជួសជុល ថែរក្សា និង​ការពារ​។​

​ប្រាសាទ​ត្រូវបាន​កសាង​ដោយ​ព្រះបាទ ភ​វ​វរ្ម័នទី​២ នៅ​សតវត្ស​ទី​៧ ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ការកសាង​ប្រាសាទ​នេះ​ពី​ឥដ្ឋ ថ្មបាយក្រៀម និង​ថ្ម​ផ្សេងៗ​នៅលើ​កំពូលភ្នំ​កម្ពស់​៣១៣​ម៉ែត្រ​ដោយ​វិធី​ណា គឺ​ដឹង​តិចតួច​ណាស់​។​

​ប្រាសាទភ្នំ​បា​យ៉ង់​កោ​ស្ថិតនៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ មាន​ចម្ងាយ​១២១​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ឬ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​ដូន​កែវ​។ ទោះបីជា​ផ្លូវជាតិ​លេខ​២​នៅ​លំបាក​បន្តិច តែ​កូនចៅ​គ្រប់រូប​នៅតែ​មកលេង និង​មើលថែ​ប្រាសាទ​នេះ​។ នៅពេល​មកដល់ មាន​ផ្លូវ​ចាក់​បេតុង​ដែល​បានចាប់ផ្តើម​កសាង​នៅ​ឆ្នាំ​២០០៨ (?) ប្រវែង​២៥០០​ម៉ែត្រ ពី​ជើងភ្នំ​ឡើង​រហូតដល់​កាំជណ្តើរ​ប្រាសាទ​ដែលមាន​នារី​បើកបរ​ម៉ូតូ​ជូន​ភ្ញៀវ​ឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close