ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង​៣៥,៣​លាន​នាក់​ហើយ​

​នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​ជាង​១​លាន​នាក់​ហើយ​បាន​ស្លាប់​ដោយ​ការឆ្លង​កូ​វីដ​១៩ និង​ពលរដ្ឋ​ជាង​៣៥,៣​លាន​នាក់​បាន​ឆ្លង​កូ​វីដ​១៩ នៅ លើ​២១៤​ប្រទេស និង​ដែនដី​។ ជាមួយគ្នា​នោះ​ក៏មាន​អ្នកជា​សះស្បើយ​ពី ជំងឺ កូ​វីដ​១៩​ដល់​ទៅ ជាង​២៦,៥​លាន​នាក់​ផងដែរ​។​

​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើន​ជា​គេ គឺ​អាមេរិក មាន​ដល់​ទៅ​ជាង​៧,៦​លា​នា​នក់ និង​ស្លាប់​ជាង​២​សែន​នាក់ ព្យាបាល​ជាសះស្បើយ ជាង​៤,៨​លាន​នាក់​។ លំដាប់​ទី​ពីរ​គឺ​ឥណ្ឌា មាន​អ្នក​ឆ្លង កើនឡើង​ដល់​ជាង ៦,៦​លាន​នាក់ ស្លាប់​ជាង​១​សែន​នាក់ និង​ជាសះស្បើយ​ជាង ជាង​៥,៥​លា​នា​នក់​។​

​កាលពី​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែតុលា ក្រសួងសុខាភិបាល​ឥណ្ឌា បានប្រកាសថា ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស​បាន​កើន​លើស ៦.៦​លាន​នាក់​ហើយ បន្ទាប់ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៧៥,៨២៩​នាក់ ត្រូវបាន​គេ​រាយការណ៍​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា អ្នកជំងឺ COVID-19 ៩៤០​នាក់ ក៏បាន​ស្លាប់​ផងដែរ ដោយ​នាំឱ្យ​អ្នកស្លាប់​សរុប​កើន​ដល់ ១០១,៧៨២​នាក់​។​

ដោយឡែក​នៅក្នុង​តំបន់​អាស៊ាន ហ្វីលីពីន​មាន​ករណី មាន​ករណី​ឆ្លង​ច្រើនជាងគេ ក្នុង​រយពេល ១​ថ្ងៃ​រកឃើញ​អ្នក​ឆ្លង​ថ្មីៗ ៣,១៩០​ករណី និង​ស្លាប់​ជាង ១០០​នាក់​។ អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃអាទិត្យ​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ​បន្ថែម ចំនួន ៣,១៩០​ករណី ដែលជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត រាប់​ចាប់តាំងពី​ថ្ងៃទី​២១ ខែកញ្ញា​មក​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង ក្នុង​រយៈពេល​ដូចគ្នានេះ ក្រៅពី​ករណី​ឆ្លង ហ្វីលីពីន​ក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មីៗ​ជាង ១០០​នាក់ បន្ថែមទៀត​ផងដែរ ដែលជា​អត្រា​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត ចាប់តាំងពី​ថ្ងៃទី ១៤ កញ្ញា​មក​។ បច្ចុប្បន្ន ហ្វីលីពីន​ដែល​កំពុង​ឈរ​នៅលើ​កំពូល​តារាង នៃ​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​ប្រចាំ​តំបន់ បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៣២២,៤៩៧​នាក់ ក្នុងនោះ ៥,៧៧៦​នាក់​ស្លាប់ និង ២៧៣,០៧៩​នាក់​បានជា​សះស្បើយ​ឡើងវិញ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close