ឆេះរថយន្ត១គ្រឿង ផ្អើលសមត្ថកិច្ចជួយបាញ់ទឹកពន្លត់
ខេត្តព្រះសីហនុ៖ រថយន្ត១គ្រឿង ខណៈកំពុងតែបើកតាមផ្លូវ បានឆាបឆេះជាអគ្គិភ័យ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីម៉ោងជាង៧យប់ ថ្ងៃ៤ ខែតុលា ឆ្នាំ២០២០ នៅចន្លោះ គីឡូ១៧០.១៧១ ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កខាងលើ ម៉ាកCamry ឆ្លាម ពណ៌ត្រីឆ្លូញ ស្លាកលេខ ភ្នំពេញ២D.៥៦៣៥ បើកក្នុងទិសដៅពី
ភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បើកបរឈ្មោះ គឹម ឈឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ចថា ករណីនេះ បណ្តាលមកពីឆ្លងប្រពន្ធ័ភ្លើង ទើបបណ្តាលឲ្យរថយន្តឆេះ ប៉ុន្តែសំណាងមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។