ឯកឧត្តម ទៀ សីហា ស្វែងយល់ពីដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៤ ខែតុលាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។
ការទៅបំពេញទស្សនកិច្ចនេះ គឺដើម្បីទទួលបាននូវពិសោធន៍ ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាបនា ពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សូមជម្រាបថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។