តុលាការ សម្រេចដោះលែង លោកសុវណ្ណ រិទ្ធី ឲ្យមានសេរីភាពឡើងវិញ
ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តន្ទាទោស លោក សុវណ្ណ រិទ្ធី ជាអតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ដោយឱ្យអនុវត្តតែ៥ខែ២៨ថ្ងៃ ទោសនៅសល់ប៉ុន្មានត្រូវព្យូរ។
លោក សុវណ្ណ រិទ្ធី បានជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល៥ខែ២៨ថ្ងៃហើយ នឹងត្រូវមានសេរីភាពឡើងវិញផងដែរ នៅថ្ងៃនេះ។
គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។