ឯកឧត្តម ជា សុផារ៉ា ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នា​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​។​

​ការងារ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ខាងលើនេះ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖
១. ការងារ​ចាក់​បេតុង​ផ្លូវ​សម្រេចបាន ១០០%
២. ការងារ​ដាក់លូ​តាមផ្លូវ​សម្រេចបាន ១០០%
៣. ការងារ​រៀបចំ​ប្រព័ន្ធ​លូ​រណប​សម្រេចបាន ៣០, ៥%
៤. ការងារ​រៀប​ខឿន​ក្រា​នី​ត​សម្រេចបាន ៨៥, ៨៣ %
៥. ការងារ​រៀបចំ​កម្រាល​ក្រា​នី​ត​សម្រេចបាន ៤៩, ៦៧ %
៦. ការងារ​ដំឡើង​បង្គោល​ភ្លើង​តាម​ដងផ្លូវ​សម្រេចបាន ៨០,២៨ %
៧. ការងារ​បំពាក់​អំពូល​ភ្លើង​តាម​ដងផ្លូវ​សម្រេចបាន ៦៧,៧៥%
៨ ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រេចបាន ១៥%
៨. ការងារ​ដំឡើង​ភ្លើង​ស្អប់​ចរាចរណ៍​សម្រេចបាន ៤៥ %
១០. ការងារ​ដាំ​ដើមឈើ​និង​ផ្កាក្រដាស​សម្រេចបាន ៥០,១០%

​សូមបញ្ជាក់ថា ការស្ថាបនា​ផ្លូវ​ខាងលើ គឺជា​ការ​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យប្រជុំ​ពេញអង្គ​តណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ ២០១៩ និង​បាន​ចាប់ដំណើរការ​បេ​ី​ក​ការដ្ឋាន​សាងសង​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close