រដ្ឋបាលខណ្ឌចំការមន ចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ ដោយបានការយកចិត្តដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពីបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងកំឡុងពេលនេះបុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ពុំបានមកប្រមូលសំរាម ជាហេតុតែធ្វើអោយមានសំរាមកកស្ទះជាច្រើននៅក្នុងមូលដ្ឋានខណ្ឌចំការមន ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ បានអោយឡានមកប្រមូលសំរាមចំនួន ០៤គ្រឿង មករដ្ឋបាលខណ្ឌចំការមន សម្រាប់ប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌចំការមន។
គិតមកត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ចុះប្រមូលសំរាម ដែលមានការកក់ស្ទះនៅក្នុងមូលដ្ឋានខណ្ឌចំការមន.
ដោយឡែករដ្ឋបាលសង្កាត់ទាំង០៥ ក៏បានបញ្ចេញរម៉កប្រមូលសំរាម ដែលជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រមូលសំរាម នៅក្នុងមូលដ្ឋាន សង្កាត់របស់ខ្លួនផងដែរ ដើម្បីសម្អាតអោយអស់នៅក្នុងមូលដ្ធាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។