មឈូសបុរាណ កប់ក្នុងដីកាលពីជាង២.៥០០ឆ្នាំមុន បើកបង្ហាញដោយក្រុមបុរាណវិទូ នៅអេហ្ស៊ីប
អេហ្ស៊ីប៖ ក្រុមបុរាណវិទូនៅអេហ្ស៊ីប បានរកឃើញមឈូសឈើដែលត្រូវបានរក្សាយ៉ាងល្អ និងបិទជិតចំនួន៥៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលត្រូវបានបញ្ចុះកាលពីជាង២.៥០០ឆ្នាំមុន នេះបើតាមសារព័ត៌មាន CGTN ។
ការរកឃើញដ៏អស្ចារ្យខាងលើនេះ ត្រូវបានធ្វើកំណាយនៅភាគខាងត្បូងទីក្រុងគែរ នៅក្នុងទីបញ្ចុះសពដ៏ធំនៅទីក្រុងសាកការ៉ា ដែលពីមុនជារាជធានីអេហ្ស៊ីប បុរាណ ដែលមានឈ្មោះថា មេមហ្វីស និងជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូនាពេលបច្ចុប្បន្ន ។ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាបុរាណវិទ្យាលោក ម៉ូស្តាហ្វា វ៉ាហ្ស៊ីរី បាននិយាយថា យើងពិតជារីករាយណាស់ចំពោះការរកឃើញនេះ ។
ដោយឡែករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្ថុបូរាណអេហ្ស៊ីប លោក ខាឡេត អាល់អាណានី បាននិយាយនៅឯកន្លែងនោះថា ចំនួនមឈូសច្រើនទៀតដែលគេមិនដឹងចំនួនប្រហែលកំពុងកប់នៅទីនោះ ក្បែរប្រាសាទពីរ៉ាមីតអាយុ៤.៧០០ឆ្នាំ ឈ្មោះ ឌីចូសឺ ។ លោកបន្ថែមទៀតថា ដូច្នេះថ្ងៃនេះមិនមែនជាថ្ងៃចុងក្រោយនៃការរកឃើញទេ ខ្ញុំគិតថា វាជាការចាប់ផ្តើមនៃការរកឃើញដ៏ធំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។