បេក្ខភាព ចូ​បៃ​ឌិន មិន​ចង​តស៊ូ​មតិ​ជាមួយ​លោក​ត្រាំ ពេល​មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩

​បេក្ខភាព​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក ចូ​បៃ​ឌិន បាន​បញ្ជាក់ថា លោក​និង​លោក​ត្រា​ម មិនត្រូវ តស៊ូ​មតិ​ឡើយ​បើ​លោក​ត្រាំ មិនទាន់​ជាសះស្បើយ​ពី​កូ​វីដ​១៩​។​

​ការលើកឡើង​របស់ លោក​បៃ​ឌិន ក្រោយពេល លោក​ត្រាំ បាន​បញ្ចា​ក់ថា ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល​នោះ នៅ​ថ្ងៃទី​១៥​ខែតុលា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅតែ​មានបំណង​ចូលរួម​ក្នុង​វេទិកា​តស៊ូ​មតិ​លើក​ទី​២ ជាមួយ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃ​ដិ​ន ក្នុង​ទីក្រុង Miami រដ្ឋ​ផ្ល័​រ​រី​ដា​។​

​ជាមួយគ្នានេះដែរ ក្រោយពេល​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ វិលត្រឡប់​មកកាន់​សេត​វិមាន​វិញ​មិន​ដល់​ពីរ​ម៉ោង​ផង បណ្តា​អ្នកនយោបាយ​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្កោលទោស​យ៉ាងខ្លាំង ដោយសារតែ​លោក​ត្រាំ​បាន​ទម្លាក់​គ្រោះថ្នាក់​ពី​ការឆ្លង​កូ​វីដ​១៩ ដោយ​លោក​ត្រាំ លើកឡើងថា​«​ពលរដ្ឋ​អាមេរិក​មិនត្រូវ​បារម្ភ​ខ្លាំងពេក​ពី​កូ​វីដ​១៩​នោះឡើយ​»​។​

​បេក្ខភាព​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​លោក ចូ​បៃ​ឌិន​បាន​លើកឡើងថា​«​ខ្ញុំ​សង្ឃឹមថា ប្រធានាធិបតី​ដែល​បាន​ឆ្លងកាត់ អ្វីដែល​ខ្លួន​បាន​ឆ្លងកាត់ គួ​ត​តែ​ផ្តល់ មេរៀន​ត្រឹមត្រូវ​ដល់​ពលរដ្ឋ​អាមេរិក​»​។​

​លោក​ត្រាំ បាន​ពាក់​ម៉ាស់​ពេល​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​លោក​បែ​ជា​ដោះ​ម៉ាស់​វិញ​ពេល​ថតរូប​នៅ​សេត​វិមាន ខណៈ​មាន​មនុស្ស​ជាច្រើន​នៅក្បែរនោះ​។ តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក (CDC)​បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩ គួ​តែ​កាត់ផ្តាច់​ដោយ​ខ្លួនឯង យ៉ាងតិច​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ការពាក់​ម៉ាស់​ជា​វិធាន​ការល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ការឆ្លង​ទៅកាន់​អ្នកដទៃ ។​
​បេក្ខភាព​ប្រធានាធិបតី​ចូ​បៃ​ឌិន បាន​លើកឡើងថា «​លោក​ត្រាំ មិន​ពាក់​ម៉ាស់ គឺមាន​គោលបំណង​អ្វី​? ដើម្បី​ព្រះ​ជា​ម្ចាស់ សូម​លោក​ស្រឡាញ់​ជាតិ​ប្រជាពលរដ្ឋ​ផង​»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close