មិនទាន់បាត់ក្តៅ iPhone X ផង ធ្លាយព័ត៌មានថ្មីពី iPhone ២០១៨
ថ្វីបើ iPhone X នៅមិនទាន់បើកឲ្យកុម្ម៉ង់ទិញ ប៉ុន្តែយោងតាមរបាយការណ៍ពីប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Apple បានត្រៀមខ្លួនបណ្តើរៗហើយលើគម្រោងដ៏ធំសម្រាប់ iPhone ឆ្នាំ ២០១៨។ សារព័ត៌មាន The Investor បានចុះផ្សាយ ក្រុមហ៊ុនអាមេរិកនេះកំពុងតេស្តលើអេក្រង់ OLED ពីរប្រភេទ ដែលមួយមានទំហំអេក្រង់ ៦.៤៦ អ៊ីញ ដែលគេជឿថាសម្រាប់ iPhone ម៉ូដែលក្រោយមួយទៀត។
មានការសន្និដ្ឋានថា Apple នឹងមានការផ្លាស់ប្តូរដ៏ធំពីអេក្រង់ LCD ទំហំ ៤.៧ អ៊ីញ និង ៥.៥ អ៊ីញ ទៅជាប្រភេទអេក្រង់ OLED ទំហំក្បែរ ៦ អ៊ីញនៅឆ្នាំក្រោយ សម្របការវិវត្តនៃស្មាតហ្វូនគូប្រជែង Galaxy S8/S8+ និង Note 8+ ដែលមានអេក្រង់ឡើងដល់ ៥.៨/៦.២ និង ៦.៣ អ៊ីញទៅហើយនោះ។
រំឮកថា iPhone ជំនាន់ពិសេស iPhone X ត្រូវបានបំពាក់នូវអេក្រង់ Super Retina AMOLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន SAMSUNG ហើយមានទំហំ ៥.៨ អ៊ីញ និងហាក់បីជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងពេញទំហឹងពីពីអ្នកគាំទ្រ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។