បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ជនសង្ស័យ ១៥នាក់ នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ស្ថិតក្នុង ភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកកំពង់សៀម ក្រុងកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់។
ជនសង្ស័យទាំងនោះ រួមមាន៖ ១.ឈ្មោះ សៀង ស៊ូ, ២.ឈ្មោះ ជីម ជឿង, ៣.ឈ្មោះ សែន សុខនី, ៤.ឈ្មោះ អាន អូន, ៥.ឈ្មោះ ធួន អ៊ីង, ៦.ឈ្មោះ ថូយ ថែ, ៧.ឈ្មោះ កាំង ស្រស់, ៨.ឈ្មោះ ញិល វ៉ាន់ណយ, ៩.ឈ្មោះ ស៊ីវ ចាន់ណា, ១០.ឈ្មោះ នាត សុខឡេង, ១១.ឈ្មោះ ជិន សុខជាតិ, ១២.ឈ្មោះ បូ រត្ន័, ១៣.ឈ្មោះ រ៉ាន់ សុធី, ១៤.ឈ្មោះ ដួង សំអេន និង១៥.ឈ្មោះ ធុយ ថន។ ចំណែកវត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៍សចំនួន ៦កញ្ចប់ (ធំ០២កញ្ចប់) ទូរស័ព្ទចំនួន ១២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។