អាជ្ញាធរខេត្តព្រះសីហនុ បន្តវិធានការក្តៅរៀបចំសណ្តាប់ តាមផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបន្តយុទ្ធនាការក្តៅ ចុះរៀបចំសណ្តាប់តាមផ្លូវជាតិលេខ៤ ចាប់ពីចំណុចផ្សារឃ្លាំងលើ ដល់មុខរោងចក្រញូស្តា ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រតិបតិ្តការនេះ ធ្វើឡើងដើម្បីរក្សាចំណីផ្លូវតាមប្លង់គោល មិនឲ្យមានការសាងសង់ ឬលក់ដូរលើដីចំណីផ្លូវ នេះបើតាមមន្ត្រីជំនាញ អះអាងថា ទំហំទទឹងផ្លូវនេះទាំងតួផ្លូវ និងចញ្ចើមផ្លូវមានប្រវែងរហូតដល់ ៦០ម៉ែត្រ។
បើតាមលោកអភិបាលរងក្រុង ថា យុទ្ធនាការក្តៅនេះ ធ្វើឡើងក្រោយពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដឹកនាំកម្លាំងចុះផ្សព្វផ្សាយឲ្យពលរដ្ឋពាក់ពន្ធ័រុះរើសំណង់ និងបញ្ឈប់ការលក់ដូរត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ជាមួយការបញ្ជាក់ថា ការ លក់ដូរតាមចិញ្ចើមផ្លូវនៅឃ្លាំងលើ និងមុខរោងចក្រញូស្តា នៅតាមបណ្តោយផ្លូវជាតិលេខ៤ នឹងលែងមានទៀតហើយ ចាប់ពីថ្ងៃ៦ ខែតុលា ឆ្នាំ២០២០តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។