ហឹ​ង្សា​រវាង​ជនជាតិ​ចិន ចាប់ខ្លួន​៦​នាក់ ចូល​ពេទ្យ​២​នាក់ នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ករណី​អំពើ​ហឹ​ង្សា​រវាង​ជនជាតិ​ចិន​ដូចគ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ត្រូវ​ចូល​ពេទ្យ និង​៦​នាក់​ទៀត ត្រូវ​ឃាត់ខ្លួន​ដោយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ភូមិ​០៦ សង្កាត់​០៤ ក្រុងព្រះសីហនុ​។​

​ជន​ជាតិចិន​ទាំងនោះ ទី​១. ឈ្មោះ ZHANG SU CHUAN អាយុ​៣៤​ឆ្នាំ​, ទី​២.​ឈ្មោះ YIN FU អាយុ​២៧​ឆ្នាំ​, ទី​៣. ឈ្មោះ LAN BI BANG អាយុ​៣១​ឆ្នាំ​, ទី​៤.​ឈ្មោះ CHEN XIAN TAO អាយុ​៣១​ឆ្នាំ​, ទី​៥.​ឈ្មោះ WEI CAI BAO អាយុ​២៣​ឆ្នាំ​, ទី​៦.​ឈ្មោះ LIN TING YAN អាយុ​៣០​ឆ្នាំ​។ ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​៖ រថយន្ត​តាក់ស៊ី​ចិន​១​គ្រឿង ទូរ​សព្ទ័​ចំនួន​៧​គ្រឿង និង​កាំបិត​ចំនួន​០២​ដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន រីឯ​ជនរងគ្រោះ​ទាំង​២​នាក់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close