គិត​ត្រឹម​ព្រឹក​នេះ​! ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​

​ខេត្តពោធិ៍សាត់​៖ ក្រសួង​ធនធានទឹក និង​ឧ​ត្ត​និយម បាន​បញ្ជាក់ថា គិត​ត្រឹម​វេលា​ម៉ោង​៧:៣០​នាទី​ព្រឹក ថៃ្ង​ទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ ដូចខាងក្រោម​៖
១.​កម្ពស់​ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ៖
-​សឹ្ទ​ង​ពោធិ៍សាត់ កម្ពស់​ទឹក ៥.៤៥​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥.០០​ម៉ែត្រ នៅ​ក្រុង​ពោធិ៍សាត់​
-​សឹ្ទ​ង​ក្រវាញ កម្ពស់​ទឹក ៥.៧៧​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៦.០០​ម៉ែត្រ នៅ​ស្រុក​ភ្នំក្រវាញ​
-​សឹ្ទ​ង​វាលវែង កម្ពស់​ទឹក ៤.៦០​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ១០.០០​ម៉ែត្រ នៅ​ស្រុក​វាលវែង​។​

២.​ស្ថានភាព​ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ៖
-​សឹ្ទ​ង​ពោធិ៍សាត់​ក្រុង ទឹក​មាន​សន្ទុះ​ឡើង​បន្ត​
-​សឹ្ទ​ង​ក្រវាញ កម្ពស់​កើនឡើង (​សឹ្ទ​ង​អា​រ៉ៃ​ស្រក​
​បន្តិច និង​សឹ្ទ​ង​វាលវែង​បាន​ស្រក​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close