ចរាចរណ៍​ចេញចូល​ប្រាសាទអង្គរវត្ត តាម​ស្ពាន​ហាល​ខាងលិច នឹង​ចាប់ផ្តើម​ឡើងវិញ នៅ​ខែសីហា ឆ្នាំ​២០២១

​ខេត្តសៀមរាប​៖ តាម​ការអះអាង​របស់​អ្នកជំនាញ ទទួលបន្ទុក​ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរ​បានឱ្យដឹងថា ចរាចរណ៍​ចេញចូល​ប្រាសាទអង្គរវត្ត តាម​ស្ពាន​ហាល​ខាងលិច អាច​នឹង​ចាប់ផ្តើម​ឡើងវិញ នៅ​ខែសីហា ឆ្នាំ​២០២១ ខាងមុខ​។​

​ការអះអាង​បែបនេះ គឺ​បន្ទាប់ពី​កិច្ចប្រជុំ​បច្ចេកទេស​រវាង​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានសម្រេច​ផែនការ​បច្ចេកទេស​ជួសជុល​នាពេល​ថ្មីៗ​នេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ក៏​នៅតែ​បន្ត​ការជួសជុល​ស្ពាន​ហាល​នេះ​រហូតដល់​រួចរាល់​ទាំងស្រុង​ទៅតាម​ការគ្រោងទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close