ក្រុមហ៊ុន​អាកាសចរណ៍​មួយ របស់​អង់គ្លេស ខាតបង់​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ​ដោយសារ​វិបត្តិ COVID-19

​អង់គ្លេស​៖ ក្រុមហ៊ុន​អាកាសចរណ៍ EasyJet បាន​ព្រមាន​អំពី​ការខាតបង់​ប្រាក់​ចំនួន​៨៤៥​លាន​ផោន ឬ​ស្មើនឹង​ប្រមាណ​១.០៩​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ចុងក្រោយ​របស់ខ្លួន ដោយសារតែ​វិបត្តិ COVID-19 នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នាពេល​ថ្មីៗ​។​

​ប្រភព​បានឱ្យដឹងថា នៅក្នុង​រយៈពេល​១២​ខែ ដែល​គិត​រហូតដល់​ចុងខែ​កញ្ញា​កន្លងទៅនេះ​ក្រុមហ៊ុន​អាកាសចរណ៍ EasyJet រំពឹងថា នឹង​រាយការណ៍​តួរ​លេខ​ប្រាក់​ខាតបង់ មុនពេល​បង់ពន្ធ​នៅ​ច​ម្លោះ​ពី​៨១៥​លាន​ផោន ដល់​៨៤៥​លាន​ផោន​។​

​ពាក់ព័ន្ធ​នឹង​វីរុស​រាតត្បាត​ជាស​កល​នេះដែរ ក្រុមហ៊ុន​អាកាសចរណ៍​របស់​អង់គ្លេស​មួយ​នេះ ក៏​នឹង​បន្ត​ពិនិត្យ​ហិរញ្ញវត្ថុ​របស់ខ្លួន​ឡើងវិញ ខណៈដែល​ការធ្វើដំណើរ​នៅតែ​ត្រូវបាន​កាត់បន្ថយ ខណៈ EasyJet បានផ្តល់​សញ្ញា​ដល់​រដ្ឋា​ភិ​បាល​ថា ខ្លួន​អាច​នឹង​ត្រូវការ​ការគាំទ្រ​ហិរញ្ញវត្ថុ​បន្ថែមទៀត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close