គម្រោងកាត់ដេរសម្លៀកបំពាក់ថ្មី២ទៀត នឹងបើកដំណើរការនៅកម្ពុជា
ភ្នំពេញ៖ គម្រោងកាត់ដេរសម្លៀកបំពាក់ថ្មីចំនួន ២ទៀត នឹងបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគសរុបជិត ៥លានដុល្លារអាមេរិក និងបានផ្តល់ការងារជាង ១,៥០០កន្លែង។
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. AWTEX GARMENT CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។
២. HERMO (CAMBODIA) CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៤កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។