Samsung ចំអក​ឲ្យ iPhone ចំៗ ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់ Samsung មាន​ចំណងជើង​ថា “Growing Up” ឬ “​រីកចម្រើន​ទៅមុខ​” ដែល​បានបង្ហាញ​ពី​ការ​ចំអក​ចំៗ​ទៅកាន់​អ្នកប្រើប្រាស់ iPhone ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ (២០០៧-២០១៧)​។​

​ពាណិជ្ជ​កម្មនេះ បង្ហាញ​ពី​អ្នកគាំទ្រ Apple ម្នាក់ ដែល​បាន​ទិញ iPhone មក​ប្រើ​ចាប់តាំងពី​ចេញ​ដំបូង​មកម្ល៉េះ​។ ប៉ុន្តែ រូបគេ​តែងតែ​ខកចិត្ត​ចំពោះ iPhone ដែល​មិនអាច​ប្រៀបបាន​នឹង Samsung មិត្តស្រី​របស់ខ្លួន​។ ចុងក្រោយ បុរស​នោះ​ក៏បាន​ផ្លាស់ប្ដូរ​ពី iPhone មក​ប្រើ Samsung Galaxy Note 8 វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close