ស្លាប់​២០ និង​របួស​ជិត​៣០​នាក់ ក្នុង​គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្តក្រុង​

​គ្រោះថ្នាក់​ដ៏​រន្ធត់ រវាង​រថភ្លើង​និង​រថយន្តក្រុង ដឹក​ពុទ្ធ​បរិ​ស័​ទ្ធ ទៅ​វត្ត​ធ្វើ​បុណ្យកឋិន​នៅក្នុង​ប្រទេស​ថៃ បណ្តាល​មាន​អ្នកស្លាប់ ២០​នាក់ និង ២៩​នាក់​រងរបួស ក្នុង​ហេតុ​ការគ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត នា​ព្រឹក​ថ្ងៃទី​១១​ខែតុលា ស្ថិតនៅ​តំបន់ Bang Toey ស្រុក Muang​ខែ​ត្ត Chachoengsao​ប្រទេស​ថៃ​។​

​លោក Prathueng Yookassem មន្ត្រីជាន់ខ្ពស់​នៅក្នុង​ខេត្ត Chachoengsao បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង អាចជា​មូលហេតុ​បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត​ក្រុង មើលមិនឃើញ​រថភ្លើង​កំពុងតែ​មក​។ រថយន្តក្រុង​បាន​ក្រឡាប់ ហើយ​ក្បាល​រថយន្តបុក​ខ្ទិច​តែម្តង​។ ក្រុម​ជួយសង្គ្រោះ​ត្រូវ​ប្រើ​រថយន្ត​ស្ទុ​ច​ធុន​ធំ​ទើប​អាច ជួយ​ដល់​ពលរដ្ឋ​ដែល​ជាប់​ខាងក្នុង​។ ពលរដ្ឋ​រង​រប​យស បាប​ញ្ជូ​ទៅកាន់ មន្ទីរពេទ្យ​នៅក្នុង​ស្រុក Muang មាន​ចម្ងាយ​ពី​ទីក្រុង​បាងកក់ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​តា​មង​សារព័ត៌មាន Bangkok post បាន​ផ្សាយ​ថា រថយន្តក្រុង​ដឹក​មនុស្ស​ប្រមាណ​៦០​នាក់​ពី​ខេត្ត សាមុត ប្រា​កាន​(Samut Prakan) ទៅ​ចូលរួម​ពី​ធី​បុណ្យ កឋិនទាន​។ តំបន់​ដែល​រងគ្រោះ គឺជា​ផ្លូវ​មាន​រថភ្លើង​ឆ្លងកាត់ រវាងផ្លូវ​រថយន្ត និង​រថភ្លើង ដោយ​មិនមាន របាំង ពេល​រថភ្លើង​ឆ្លងកាត់ ងាយ​ជួប​គ្រោះថ្នាក់​នៅពេល​មេឃ​ភ្លៀង​ខ្លាំង ។ គ្រោះថ្នាក់​ផ្លូវគោក​នៅក្នុង​ប្រទេស​ថៃ បានសម្លាប់​មនុស្ស​ជាច្រើន​ក្នុង​មួយឆ្នាំៗ មូលហេតុ​ដោយសារតែ​បើក​ហួស​ល្បឿន និង​ស្រវឹងស្រា​។​

​កាលពី​ឆ្នាំ​២០១៩ អង្គការ​សុខភាព​ពិភពលោក​បានគត់សម្គាល់​ឃើញថា គ្រោះថ្នាក់​ផ្លូវគោក នៅ​ថៃ​ឈរ​លំដាប់​ទី​ពី​រលើ​ពិភពលោក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close