ក្រសួង ផ្អាកបណ្ដោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ក្រសួងសាធារណការ និងដឹងជញ្ជូន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងផ្អាកបណ្ដោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។
ក្នុងសេចក្តីជូនដំណឹងនោះ បញ្ជាក់ថា ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ បានបណ្តាលឲ្យផ្លូវទូទាំងខេត្តបាត់ដំបង រងនូវការខូចខាតយ៉ាងខ្លាំង។
ក្រសួង បញ្ជាក់ថា ដើម្បីការពារសុវត្តិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញនូវ រថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹលជំនន់ថយចុះ និងក្រោយការជួសជុលរួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។