រដ្ឋបាលខេត្ត​កំពង់ស្ពឺ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង

​កំពង់ស្ពឺ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានចេញ​សេចក្តី​ជូន​ដ​ណឹ​ង​មួយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង ក្រោយ​មានការ​ប្រកាស​ពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា យោងតាម​សេចក្តី ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព​អាកាសធាតុ និង​យោងតាម​ស្ថានភាព​ធាតុអាកាស​គឺ នៅ​បន្ត​ធ្លាក់ភ្លៀង គ្របដណ្ដប់​ទូទាំងប្រទេស​។ ដោយឡែក​ខេត្តកំពង់ស្ពឺ​ក៏​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​វិ​សម្ពាធ​ទាប​នេះ​ផងដែរ​។​

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ចាន់​ថ្នាល ផ្នែក​ខាងលើ និង​ខាងក្រោម​នៃ​ទ្វារ​ទឹក​រលាំង​ជ្រៃ និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​ឱ្យបាន​ខ្ពស់ ដោយ​ជំនន់​ទឹកភ្លៀង​នឹង​អាច​កើតមានឡើង​នៅតាម​តំបន់​ដូច​ជម្រាបជូន​ខាងលើ​យថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close