របៀបមើលថា Google ដឹងអ្វីខ្លះពីអ្នក
ក្រុមហ៊ុន Google បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ក្នុងការដឹងពីព្រឹត្តិការណ៍ផ្សេងៗលើពិភពលោក តាមរយៈប្រអប់ស្រាវជ្រាវ ឬកម្មវិធីនានារបស់ Google ដែលអាចតាមដាន និងថតទុកនូវគ្រប់យ៉ាងអ្នកបានប្រើប្រាស់ ដើម្បីដឹងពីចំណាប់អារម្មណ៍អ្នក ក្នុងការផ្តល់ព័ត៌មានទាក់ទង ដូចជាអាហារដ្ឋានក្នុងស្រុក ពិន្ទុគ្រាប់បាល់ រឿងភាគ ចំរៀង និងផលិតផលនានា ជាដើម។ យ៉ាងណាមិញ អ្នកអាចបិទនូវការទាញយកព័ត៌មានចំណាប់អារម្មណ៍របស់អ្នកបាន។
១. ស្វែងរក My Activity
ដំបូងអ្នកត្រូវ Sign in ចូលគណនីអ្នកក្នុង Google បន្ទាប់មកចូលទៅកាន់ history.google.com/history។ អ្នកនឹងឃើញទំព័រសកម្មភាពអ្នក ដែលបង្ហាញនូវរាល់ព័ត៌មានអ្នកធ្លាប់ប្រើប្រាស់លើសេវាកម្មរបស់ Google រួមមាន ទិន្នន័យស្រាវជ្រាវផែនទី និងវីដេអូលើ Youtube អ្នកធ្លាប់បានមើល។
អ្នកអាចមើលទិន្នន័យស្រាវជ្រាវរបស់អ្នកលើ Google អ្នកអូសចុះក្រោមដល់ Activity controls ហើយក្រោម Your searches and browsing activity ចុចលើ Manage activity។ នៅខាងលើជ្រុងខាងស្តាំនៃប្រអប់ Insights ចុចលើសញ្ញាព្រួញក្បែរនឹង Last week ហើយជ្រើស All time។ វានឹងបង្ហាញនូវគ្រប់យ៉ាងអ្នកបានស្រាវជ្រាវលើគ្រប់ Device អ្នកប្រើគណនីនោះ។ អ្នកអាចលុបចោលនូវព័ត៌មានស្រាវជ្រាវណាមួយបាន ហើយប្រសិនបើអ្នកចង់បញ្ឈប់ Google ក្នុងការថតយកនូវការស្រាវជ្រាវអ្នក អាចចូលទៅកាន់ទំព័រ Personal info & privacy ហើយក្រោម Activity controls បិទចោលនូវ Your search and browsing activity។ ការផ្អាកដំណើរការ Setting នេះរារាំងសេវាកម្មដូចជា Google Now និង Google+ ពីការប្រើព័ត៌មានពីគេហទំព័រធ្លាប់បើក និងសកម្មភាពលើកម្មវិធីរបស់អ្នក ក្នុងការកំណែទម្រង់ Contents ទាក់ទងនឹងអ្នក។
២. កំណត់តាមរយៈពេល
ក្នុងទំព័រនឹងបង្ហាញអ្នកនូវព័ត៌មានតាមថ្ងៃ សប្តាហ៍ ឬខែ ប៉ុន្តែអ្នកអាចសម្រេចនូវ History អ្នកចង់ឃើញ ដោយចុចលើប្រអប់ Filter by date នៅខាងលើ ហើយជ្រើសរើសពេលវេលាណាមួយ។
៣. ពិនិត្យមើលព័ត៌មានផ្សេងទៀត
Google មិនត្រឹមតែតាមដានការចូលមើលទំព័រនានានោះទេ វាក៏ពិនិត្យមើលនូវទីតាំង និងឧបករណ៍អ្វីអ្នកប្រើប្រាស់។ Devices
ជាច្រើនឆ្នាំ អ្នកប្រហែលជាប្រើគណនីដដែល លើឧបករណ៍ផ្សេងៗ ដូច្នេះអ្នកអាចពិនិត្យមើល និងលុបចោលបានពីបញ្ជី។ អ្នកចុចលើ Tab ឈ្មោះ Sign-in & security ហើយអូសចុះក្រោមដល់ Device activity & notifications។ វានឹងបង្ហាញនូវបញ្ជី ឧបករណ៍ទើបប្រើប្រាស់ថ្មីជាមួយនឹងគណនីនោះ ព្រមទាំងព័ត៌មានពេលអ្នកប្រើប្រាស់ចុងក្រោយ។ ប្រសិនបើអ្នកចង់លុបចុចលើវា ហើយចុចប៊ូតុង Remove។
ត្រង់ទំព័រ Activity អ្នកអាចចុចលើសញ្ញាចុចបីនៅខាងលើជ្រុងខាងស្តាំ ហើយជ្រើសរើស Settings > Show more controls > Manage activity នៅក្រោម Place you go។ វាបង្ហាញនូវព័ត៌មានពេលអ្នកបានប្រើ Location services លើទំព័រ Google Maps បង្ហាញទីតាំងអ្នកបានទៅ ពេលណា និងប្រើមធ្យោបាយអ្វី។
៤. Google គិតថាអ្នកជានរណា
អ្នកអាចចូលទៅកាន់ទំព័រ Personal info & privacy រួចអូសចុះក្រោមត្រង់ Ads settings ហើយចុចលើ Manage ad settings។ Google នឹងសម្គាល់អ្នកតាម ភេទ អាយុ និងចំណាប់អារម្មណ៍ផ្សេងៗ។ អ្នកអាចកែប្រែចំណាប់អារម្មណ៍នេះបាន ប្រសិនបើអ្នកចង់ឃើញ Ads ច្រើនផ្សេងទៀត ឬលុបចោលតែម្តង។ យ៉ាងណាមិញ Google បង្ហាញ Ads ទៅតាមទីតាំងជាក់លាក់។
៥. ទាញយកទិន្នន័យអ្នក
អ្នកអាចចម្លង Content ក្នុងគណនីអ្នក និងប្រើវាសម្រាប់ Service ផ្សេងទៀត ឬគ្រាន់ទុកមើល។ នៅខាងក្រោម Personal info & privacy អ្នកអូសចុះក្រោមត្រង់ Control your content ហើយនៅខាងក្រោម Download your data ចុចលើ Create archive។ អ្នកនឹងឃើញទំព័រមួយទៀត អ្នកអាចជ្រើសរើសទិន្នន័យចង់បាន ហើយផ្ញើរចូលអ៊ីមែល។
៦. លុបចោលទាំងអស់
ប្រសិនបើអ្នកមិនចង់ឲ្យ Google ប្រមូលព័ត៌មានពីអ្នក អ្នកអាចលុបចោលទាំងអស់ និងបិទនូវការតាមដានទីតាំង។ អ្នកអាចចូលទៅកាន់ សញ្ញាចុចបីនៅជ្រុងម្ខាង ហើយជ្រើសរើស Delete Options។ វានឹងផ្តល់នូវជម្រើសលុបទិន្នន័យពីថ្ងៃនេះ និងម្សិលមិញ ប៉ុន្តែចុចលើប៊ូតុង Advanced អ្នកនឹងមានជម្រើសលុបចោលទិន្នន័យទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។