១​ថ្ងៃ ម្សិលមិញ​! មនុស្ស​៥​នាក់ ស្លាប់​ដោយ​លង់ទឹក នៅ​កម្ពុជា

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ នៅ​ប្រទេស​កម្ពុជា មាន​មនុស្ស​ចំនួន ៥​នាក់ បាន​លង់ទឹក​ស្លាប់ ខណៈ​បណ្តា​ខេត្ត​មួយចំនួន កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ទៀតថា មនុស្ស​ទាំង​៥​នាក់ ដែល​លង់ទឹក​ស្លាប់​នោះ គឺ​នៅក្នុង​ខេត្តស្វាយរៀង​ម្នាក់​, ព្រៃវែង​ម្នាក់​, បន្ទាយមានជ័យ​ម្នាក់​, កណ្ដាល​ម្នាក់ និង​ខេត្តកំពង់ធំ​ម្នាក់​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ មាន​បណ្តា​ស្រុក​មួយចំនួន ខេត្ត​ចំនួន​១០ របស់​ប្រទេស​កម្ពុជា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ឬ​មាន​កម្ពស់​ទឹក​ឈានដល់​ការប្រកាសអាសន្ន ក្នុងនោះ​រួមមាន​៖ ខេត្ត​ប៉ៃលិន​, ព្រះវិហារ​, កំពង់ឆ្នាំង , ស្ទឹងត្រែង​, បន្ទាយមានជ័យ​, បាត់ដំបង​, សៀមរាប​, ពោធិ៍សាត់​, កំពង់ធំ និង​ខេត្តកំពង់ស្ពឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close