សូម​ប្រុងប្រយ័ត្ន​! ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨ ដល់ ២០​ខែតុលា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​។​

​ដោយសា​ឥទ្ធិពល​នៃ​ព្យុះ​មួយចំនួន ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨ ដល់ ២០ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​លាយឡំ ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​១៦-២០ ខែតុលា ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close