សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បន្ត​ឆែកឆេរ​អាវុធជាតិផ្ទុះ ដកហូត​អាវុធ និង​ឃាត់ខ្លួន​ជន​ជាតិចិន​មួយចំនួន​

​ខេត្ត​ព្រះសីហនុ​៖ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ត្រួតពិនិត្យ​រក​អាវុធ ជាតិ​ផ្ទុះ រក្សា​សន្តិសុខ សុវត្ថិភាព នៅក្នុង​ក្រុង នៅតែ​បន្តធ្វើ ជាប្រចាំ កាលពី​យប់​ថ្ងៃ​១២ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ការចុះ​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​ពី​លោក​គង់ សោភា អភិបាលរងក្រុង​ព្រះសីហនុ​និង​លោក​តី វិសាល អធិការនគរបាល​ក្រុងព្រះសីហនុ​។

​ក្នុង​យុទ្ធនាការ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​នេះ សមត្ថកិច្ច​បាន​រកឃើញ និង​ដកហូត​បាន ដូចជា កូនកាំបិត ដំបងឆក់ ស្នាប់ដៃ ពី​ក្នុង​យានយន្ត​មួយចំនួន​ផងដែរ ក្នុងនោះ​មាន​ជន​ជាតិចិន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំយកទៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​សួរនាំ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close