អាជ្ញាធរខេត្តកំពង់ស្ពឺ បើកទ្វារទឹកនៅទំនប់ពាមល្វា-អូរតោ ខណៈទឹកឡើងខ្លាំងហួសកម្រិត
ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានបើកទ្វារទឹកនៅទំនប់ពាមល្វា-អូរតោ ក្រោយទឹកបានហក់ឡើងខ្លាំង ហួសពីកម្រិតរក្សាទុក ដើម្បីបញ្ជៀសការលិចលង់។
នេះបើតាមអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការទ្វារទឹកនេះ គឺបើកចំនួន២ទ្វារ ដែលក្នុងមួយទ្វារ មានកម្ពស់១ម៉ែត្រកន្លះ ដោយសារតែទឹកក្នុងទំបន់ ហួសពីកម្រិតរក្សាទុក ហើយទំនប់នេះ ជាប្រភេទដី វាងាយស្រួលការហូរច្រុះ និងអាចបាក់ទំនប់។
អាជ្ញាធរ ថា ប្រើសិនទឹកនៅតែបន្ដឡើង នឹងអាចបើកខ្លាំងជាងនេះបន្ថែមទៀត ដើម្បីបញ្ជៀសការលិចលង់។ ម្យ៉ាងទៀតមិនអាចទុករហូត លើសកម្រិតខ្លាំង ទើបបើកនោះទេ វាអាចបង្កការខូចខាត ដល់ទំនប់ទឹក និងដំណាំរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានបណ្តាស្រុក ក្នុងខេត្តចំនួន១០ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹក ឈានដល់ការប្រកាស អាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង ,ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។