ទឹកស្ទឹងសង្កែខេត្តបាត់ដំបង ហក់ឡើងដល់កម្ពស់ ១៤.០០ម៉ែត្រវិញហើយ
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងជាថ្មីម្តងទៀត ដោយបញ្ជាក់ថា គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកស្ទឹងសង្កែខេត្តបាត់ដំបង បានហក់ឡើងមកកម្ពស់ ១៤.០០ម៉ែត្រវិញហើយ ដោយពីល្ងាចម្សិលមិញ ត្រឹម១៣.៨៥ម៉ែត្រ។
រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ទៀតថា ដោយមានភ្លៀងច្រើន នៅផ្នែកខាងលើ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័អោយបានខ្ពស់បំផុត ជាពិសេសបងប្អូនជាជនពិការ កុមារតូចៗ និងជនចាស់ជរា និងស្ត្រីមានផ្ទៃពោះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។