ព្យុះ​វាយប្រហារ​ប្រទេស​វៀតណាម​ជាថ្មី ស្លាប់​មនុស្ស ២៣​នាក់ បាត់​ខ្លួន​១៤​នាក់​

​វៀតណាម​៖ ទីភ្នាក់ងារសារព័ត៌មាន VN Express បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១៣ តុលា ២០២០​ថា អាជ្ញាធរ​ឧតុនិយម​វៀតណាម​បាន​ព្រមាន​ពី​ព្យុះ​ទី​ហ្វុ​ង​ណា​ង​ហ្គា​កា ជា​ព្យុះ​ថ្មី​មួយទៀត ដែល​នឹង​បង្ក​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​យ៉ាងគំហុក ចាប់តាំងពី​ថ្ងៃ​អង្គារ​នេះ​រហូតដល់​ថ្ងៃ​ពុធ​ស្អែក​។

​គួរ​បញ្ជាក់ថា ណា​ង​ហ្គា​កា គឺជា​ព្យុះ​កំណាច​ថ្មី​មួយទៀត ដែល​នឹងមាន​ឥទ្ធិពល​ខ្លាំង​មកលើ​វៀតណាម បន្ទាប់ពី​បណ្តា​ខេត្ត​ភាគ​កណ្តាល​របស់​វៀតណាម ទើប​ទទួល​ការវាយប្រហារ​ដោយ​ខ្យល់ព្យុះ Linfa ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ២៣​នាក់ និង ១៤​នាក់​ទៀត​បន្ត​បាត់​ខ្លួន​។​

​ព្យុះសង្ឃរា ណា​ង​ហ្គា​កា នឹងមាន​ឥទ្ធិពល​លើ​ភាគ​កណ្តាល និង​ខាងជើង​ប្រទេស​វៀតណាម ព្រមទាំង​បណ្តា​ខេត្ត​-​ទីក្រុង ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​ផងដែរ​។ ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​ទៅដល់​ភាគ​កណ្តាល និង​ខាងជើង​វៀតណាម នៅ​រសៀល​ថ្ងៃ​ពុធ​ស្អែក ជាមួយនឹង​ល្បឿន​រហូតដល់​ទៅ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close