រកឃើញស្ករត្នោតគីមី និងទំនិញជាង ២០០គីឡូក្រាម ក្នុងផ្សារក្រុងព្រៃវែង
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ នៅក្នុងផ្សារក្រុងព្រៃវែង ស្ថិតនៅឃុំកំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងសកម្មភាពនោះ មន្ត្រីជំនាញ ក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ដែលបានកំពុងដាក់តាំងលក់ និងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់លើផលិតផល ពពុះសណ្តែក ស្ករត្នោត សរុបបានចំនួន ០៧គំរូ ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផល ស្ករត្នោត ១ គំរូ ដែលមានផ្ទុកសារធាតុម្សៅស (Sodium Hydrosulfite) ចំនួន ១៤គីឡូក្រាម ។
ជាមួយគ្នានោះមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២៣៥.៥ គីឡូក្រាម បន្ថែមទៀតផងដែរ។ មន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។