លោកត្រាំបន្តសកម្មភាពឃោសនាបោះឆ្នោតក្រោយជាសះស្បើយពីកូវីដ១៩
ការបោះឆ្នោតអាមេរិក កាន់តែខិតជិត បេក្ខភាពតាំងពីររូបកំពុងតែខិតខំ ស្វែងរកការគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនាថ្ងៃទី ៣ខែវិច្ឆិកាខាងមុខ។ លោកត្រាំបានខកខានក្រោយពេលឆ្លងកូវីដ១៩ ប៉ុន្តែពេលនេះបានបន្តសកម្មភាពជាថ្មី ក្រោយពេល គ្រូពេទ្យប្រកាសអវិជ្ជមានកូវីដ១៩ ។
គ្រូពេទ្យព្យាបាលជំងឺប្រធានាធិបតីដូណាល់ត្រាំ លោក Sean Conley កាលពីថ្ងៃទី ១២ខែតុលា បានប្រកាសថា ប្រធានាធិបតី បានធ្វើតេស្តជាច្រើលើកមកហើយ ដោយមានលទ្ធផល អវិជ្ជមាន កូវីដ១៩ ហើយលោកក៏មិនអាចចម្លងជំងឺទៅអ្នកផ្សេងបានឡើយ។
តាមឯកសារ របស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្កាជំងឺឆ្លង(CDC) របស់អាមេរិក បានឲ្យដឹងថា ក្រុមគ្រូពេទ្យព្យាបាល ប្រធានាំធិបតីដូណាល់ ត្រាំ បានបញ្ចាក់ថា លោកត្រាំ មិនអាចចម្លងកូវីដ១៩ ដល់អ្នកផ្សេងឡើយ។ នៅពេលនេះ លោកត្រាំ ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ជាបន្តទៀត ។ លោកត្រាំចាប់ផ្តើម ពិធីឃោសនានៅក្នុងទីក្រុង Sanford ក្នុងរដ្ឋ Florida ។ នេះជាសកម្មភាពឃោសនាបោះឆ្នោត លើកដំបូង របស់លោកត្រាំចាប់តាំងពីថ្ងៃទី ២ខែតុលា ពេលគ្រូពេទ្យប្រកាសថា លោកវិជ្ជមានកូវីដ១៩ ។
តាមគម្រោង លោកត្រាំ និង ក្រុមការងារឃោសនាបោះឆ្នោតរបស់លោកត្រាំ នឹងរៀបចំសកម្មភាពឃោសនានៅក្នុងរដ្ឋ Pennsylvania, Iowa និង North Carolina…។ លោកត្រាំបានខិតខំស្វែងរកការគាំទ្រ ខណៈការបោះឆ្នោតនៅសល់តែត៣សប្តាហ៍ទៀតប៉ុណ្ណោះ។
ការស្ទងមតិ នាពេលកន្លងមក បង្ហាញឲ្យឃើញថា បេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកចូលបៃឌិន បាននាំមុខលោកត្រាំជាច្រើនពន្ទុះ ជាហេតុធ្វើឲ្យលោកត្រាំ ខិតខំស្វែងរកចំណុចខ្សោយរបស់គូប្រជែងដើម្បីវាយប្រហារ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។