កម្ពស់ទឹកស្ទឹងនៅស្រុកក្រឡាញ និងស្រុកជីក្រែង កំពុងកើនឡើងខ្លាំង, អាជ្ញាធរ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់
ខេត្តសៀមរាប៖ តាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ន ថា ដោយផ្អែកលើការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធាន ទឹក និងឧតុនិយមខេត្តសៀមរាប បានធ្វើការតាមដាន និងពិនិត្យជាប្រចាំនូវកម្ពស់ទឹក និងធារទឹកនៅតាម បណ្តាស្ទឹងសំខាន់ៗ ស្ថិតក្នុងខេត្តសៀមរាប។
សេចក្តីជូនដំណឹងនោះ បញ្ជាក់ថា ក្នុងនោះស្ទឹងដែលកម្ពស់ទឹក និងធារទឹក ដែលកំពុងកើនឡើងខ្លាំង ហើយអាចបង្កជាជំនន់រហ័ស នឹងអាចប៉ះពាល់ដល់ផ្ទះសម្បែង ស្រែស្រូវ និងទ្រព្យសម្បត្តិសាធារណៈគឺ ស្ទឹងស្រែង ស្ថិតក្នុងស្រុកក្រឡាញ់ និងស្ទឹងជីក្រែង ស្ថិតក្នុងស្រុកជីក្រែង ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប សូមជម្រាបជូនដល់គ្រប់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនមេត្តាជ្រាបជាពត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។