Asus ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី ២​ម៉ូ​ដែល​យក​រាង​តាម iPhone X លក់​ធូរ​ជាង​តែ​ខ្ទង់ $៥០០ សមត្ថភាព​កប់ RAM 8GB ប្រើ​ឈី​ប Snapdragon 845

យើង​បានដឹង​ជាមុន​ហើយ​ថា Asus នឹងចូលរួម​បង្ហាញ​សមិទ្ធផល​ថ្មីៗ​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ MWC ២០១៨ នេះ តែ​យើង​មិនដឹងថា ក្នុងនោះ​គឺមាន​ទូរស័ព្ទ iPhone X clone នោះឡើយ ដោយ​វា​ពិត​ជាមាន​រចនាបថ​ស្រដៀង​ច្រើន​ទៅនឹង iPhone 10 យ៉ាងខ្លាំង ទាំង​គែម​ស្ដើង និង​ក្បាល​ឆក​ផ្នែក​ខាងលើ ខុស​ត្រង់​តែ​គែម​ក្រាស​បន្តិច​នៅ​ផ្នែក​ខាងក្រោម​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​យក​រាងរៅ​ស្រដៀង​នឹង iPhone X របស់ Asus មាន​ពីរ​ម៉ូ​ដែល​គឺ Asus Zenfone 5 និង Zenfone 5Z ។​

​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​តៃវ៉ាន់​ទាំងពីរ​ម៉ូ​ដែល​ខាងលើ ដូច​ទាំង​ការ​ឌី​ហ្សា​ញ និង​រចនា​បែប​ឆាក​នៅ​ផ្នែក​ខាងលើ ដូចជា iPhone X របស់ Apple អីចឹង​។ Asus ZenFone 5 និង 5Z មាន​អេក្រង់ ៦,២​អ៊ី​ញ​កម្រិត FHD+ នៅ 2246x1080px ។​

Asus Zenfone 5Z ជា​ម៉ូ​ដែល​សមត្ថភាព​ខ្ពស់ជាង Zenfone 5 ដោយ​វា​បាន​បំពាក់​នូវ​ឈី​ប Snapdragon 845 អមដោយ RAM 8GB និង​មាន​អង្គ​ចងចាំ​ទំហំ 256GB ។ ចំណែក Zenfone 5 ធម្មតា​ប្រើ​ត្រឹម​បន្ទះ​ឈី​ប Snapdragon 636 និង​មាន RAM 6GB ។ ស្មា​ត​ហ្វូ​ន​ទាំងពីរ បំពាក់​សមត្ថភាព​កាមេរ៉ា​ដូចគ្នា ដែល​កាមេរ៉ា​ក្រោយ​មាន lens ចំនួន​២ ទំហំ 12MP ដូច​ខាង​គ្នា ចំណែក​ខាងមុខ​ទំហំ 8MP ។​

Asus ZenFone 5Z នឹងមាន​លក់​ក្នុងតម្លៃ ៤៧៩​អឺរ៉ូ​ឬ​ប្រហែល ៥៨៥​ដុល្លារ​។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​ប្រិយមិត្ត​អាច​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Asus តាម​តំណ​ភ្ជាប់ Link ខាងក្រោម​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close