រថយន្ត​ធុន​ធំ អាចធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥ បាន​វិញ​ហើយ

​ខេត្តពោធិ៍សាត់​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានសម្រេច​បាន​បើក​ឱ្យ​រថយន្ត​ធុន​ធំ អាចធ្វើ​ចរាចរណ៍​វិញ​ហើយ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ក្នុង​ក្រុង​ពោធិ៍សាត់ ដែល​ចាប់ពី​គីឡូម៉ែត្រ​លេខ​១៨៦ រហូតដល់​គីឡូម៉ែត្រ​លេខ​១៩៣ គ្រា​ដែល​ផ្អាក​ដំណើរការ​ឆ្លងកាត់​ជា​បណ្តុះ​អាសន្ន ដោយសារតែ​ជំនន់​ទឹកភ្លៀង​កន្លងមកនេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង​ផ្អាក​ការធ្វើ​ចរាចរ​រថយន្ត​ធុន​ធំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​បណ្តោះ​អាស​ន្ន៍​។

​រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​សម្ពាត​ទាប់​ធ្វើអោយ​រង​នៅ​ព្យុះ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រយៈពេល​ជាច្រើន​ថ្ងៃ​មក ធ្វើ​ឲ្យ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ ចំនួន​៥​ក្រុង​និង​ស្រុក ជាពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច គីឡូម៉ែត្រ​១៨៦ ដល់​គីឡូម៉ែត្រ ១៩៣ ត្រូវបាន​លិច​កន្លងមក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close