លោក ឃួ​ង ស្រេង ចុះជួយ​ប្រជាពលរដ្ឋ​ជាង ៣០០០​នាក់ មកកាន់​ទីទួល​សុវត្ថិភាព

​ភ្នំពេញ​៖ ពេញ​មួយ​យប់ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មិនបាន​ទទួលទានដំណេក ខណៈ​មាន​ភារកិច្ច​ចំបង​ចំពោះមុខ ក្នុងការ​ដឹកនាំ​ក្រុមការងារ កម្លាំងប្រដាប់អាវុធ ចុះ​អន្តរាគមន៍ ប្រជាពលរដ្ឋ​ជាង​៣០០០​នាក់​នៅក្នុង​បុរី​ចំនួន​២​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបាន​ជួយសង្គ្រោះ ដឹក​មកកាន់​ទីទួល​សុវត្ថិភាព ក្នុង​ចន្លោះ​ពី​ម៉ោង ២​ដល់​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​ព្រឹក​នេះ ពិសេស​ក្រុម​សង្គ្រោះ​នឹង​បន្តទៅ​តំបន់​ព្រែក​កំ​ពិស​បន្តទៀត​។

​ក្នុង​ប្រតិបត្តិការ​នេះ លោក​អភិបាល​រាជធានី​បានបញ្ជាក់​ហើយ ក្រៅពី​សង្កាត់​មួយចំនួន​រួមមាន​៖ សង្កាត់​ទៀន សង្កាត់​គង​ន​យ សង្កាត់​សាក់​សំពៅ សង្កាត់​ស្ពានថ្ម និង​សង្កា​ក់រ​លួស និង​មួយចំណែក​នៃ​សង្កាត់​ព្រែក​កំ​ពិស ក្នុង​ខណ្ឌដង្កោ ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ផ្សេង​សូមកុំ​ឱ្យមាន​ការ​ចលាចល ភ័យខ្លាច​អី ចូល​ដំណេក​ចុះ ចំពោះ​រឿង​ទឹកជំនន់​ពី​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ​។​

​លោក​ថ្លែងថា កម្លាំង​របស់​ស្នងការ​រដ្ឋា​ន រាជធានី , កងរាជអាវុធហត្ថ​រាជធានី​, កម្លាំង​បញ្ជាការដ្ឋាន​កង​អង្គរក្ស​, អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ដល់ទី​តាំង​គ្រប់​គោលដៅ ជួយ​ប្រជាពលរដ្ឋ​ទាន់ពេល ក្នុងនោះ​ខាង​កម្លាំង​កងទ័ពជើងទឹក​ក៏បានផ្តល​អូរ​ប័​រ​ចំនួន​២៤​គ្រឿង​ទាំងយប់​។ ក្នុងនោះ​លោក​អភិបាល​រាជធានី ថែមទាំង​ឱ្យ​លេខ​ទូរស័ព្ទ​របស់លោក​ផ្ទាល់ និង​ក្រុមការងារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ខ​ល​មក ដើម្បីឱ្យ​កម្លាំង​ចុះទៅ​ដល់ទី​តាំង​ទាំងនោះ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close