ទោះ​មាន​គ្រោះទឹកជំនន់​! ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត សម្លាប់​មនុស្ស​អស់ ៨​នាក់​ទៀត កាលពី​ម្សិលមិញ​

​ភ្នំពេញ​៖ បើទោះបី​កម្ពុជា កំពុង​ទទួលរង​នូវ​គ្រោះទឹកជំនន់​យ៉ាងណាក្តី​! ករណីរ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតឡើង ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន ៨​នាក់ បាន​ស្លាប់ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​ម្សិល​មិ​ល​។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​, របួសស្រាល​៣​នាក់ និង​របួសធ្ងន់​៥​នាក់​។​

​របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​ប្រកាន់​ស្តាំ កត្តា​អាកាសធាតុ និង​មិន​គោរព​សិទ្ធិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close