តើ​ការ​ញាំ​តែ និង​ការ​ញាំ​កាហ្វេ មួយណា​ល្អ​ជាង​?

មនុស្ស​ភាគច្រើន​ត្រូវការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​រាល់ថ្ងៃ ទើប​អាចបំពេញ​ការងារ​បាន​យ៉ាង​ល្អ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​តែ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរឬទេ​? កាលពី​១០​ឆ្នាំមុន តែ​ត្រូវបាន​មនុស្ស​ជាច្រើន​ទទួលទាន​យ៉ាងច្រើន ប៉ុន្តែ​ដល់ពេល​កាហ្វេ​ចេញ​រូបរាង​ឡើង តែ​ស្ទើរតែ​ត្រូវបាន​គេ​បំភ្លេចចោល​ទៅហើយ​។ សព្វថ្ងៃនេះ ការនិយម​ទទួលទាន​ទឹកតែ​ហាក់បីដូចជា​កើនឡើង​វិញ​ដែរ ព្រោះតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនជាង​។​

​សម្រាប់​អ្នក​ដែល​កំពុងតែ​ងើយ​ឆ្ងល់​ថា ហេតុអ្វី​បានជា​យើង​គួរ​ញ៉ាំ​តែ​ច្រើនជាង​កាហ្វេ​នោះ ខាងក្រោម​នេះ​នឹង​បង្ហាញ​អំពី​ហេតុផល​ដល់​អ្នក​ហើយ​៖

– ការ​ញ៉ាំ​តែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បានល្អ​ជាង​កាហ្វេ ជាពិសេស​ស្បែក​តែម្តង​។​
– តែ​អាចជួយ​ថែរក្សា​កម្លាំង​កាន់តែ​យូរ​ជាង​មុន នឹង​ជួយ​ឲ្យ​មាន​អាយុ​វែង​។​
– ល្អ​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។​
– សព្វថ្ងៃនេះ​មាន​មនុស្ស​ជាច្រើន​ប្រើ​វិធី​ញ៉ាំ​តែ​ជាមួយ​មិត្តភក្តិ ដូច្នេះ​វា​ក៏​ជួយ​ឲ្យ​ពួកគេ​បន្ថយ​ស្ត្រេ​សបាន​ផងដែរ​។​
– តែ​ត្រូវបាន​គេ​រកឃើញថា មាន​សមត្ថភាព​កំចាត់​កោសិកា​មហារីក មិន​ឲ្យ​លូតលាស់​ឡើយ​។​
– តែ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ណាស់ ដូច្នេះ​វា​នឹង​ជួយ​ការពារ​រាងកាយ​ពី​ជាតិពុល​ផ្សេងៗ​ដែល​នាំ​ឲ្យ​ឆាប់​ចាស់ និង​គ្រោះថ្នាក់​ដល់​សុខភាព​។​
– គុណប្រយោជន៍​មួយ​ផ្សេងទៀត​នៃ​ការ​ញ៉ាំ​តែ គឺថា​វា​ល្អ​ចំពោះ​សុខភាព​ឆ្អឹង​ជាង​កាហ្វេ ជាពិសេស​ការពារ​ជំងឺ​ពុក​ឆ្អឹង​តែម្តង​។​

​ដូច​អ្នកយើង​អាច​សន្ម​ត់​បាន​ថា ការ​ញ៉ាំ​តែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន ច្រើនជាង​កាហ្វេ ចំពោះ​សុខភាព​មនុស្ស​យើង​។ បើសិនជា​អ្នក​កំពុងតែ​គិត​ចង់​ប្តូ​រញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ទៅ​ភេសជ្ជៈ​អ្វី​ផ្សេង​នោះ ចូរ​ញ៉ាំ​តែ​ជំនួស​វិញ​ទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close