កម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារ បន្តហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន
ព្រះវិហារ៖ កម្ពស់ទឹកដងស្ទឹងសែននៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បន្តហក់ឡើងខ្ពស់ គឺមានកម្ពស់១១.១៤ម៉ែត្រហើយ ខណៈកម្រិតត្រូវប្រកាសអាសន្ន គឺមានកម្ពស់១១.៥០ម៉ែត្រ។ ស្ថានភាពបែបបនេះ អាជ្ញាធរខេត្តព្រះសវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងដងទន្លេសូមប្រុងប្រយ័ត្នខ្ពស់។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នភក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងទន្លេមេគង្គ និងតាមដងស្ទឹងសែន ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ជៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។