កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ឧបត្ថម​ថវិកា​២​ម៉ឺន​ដុល្លារ ដល់​ពលរដ្ឋ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្ដម គួច ចំរើន ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កា​កក​បាទ​ក្រហម​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង និង​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ឧបត្ថម​ថវិកា​ជូន​ដល់​សាខា​កាកបាទ ក្រហម​ខេត្តបាត់ដំបង ចំនួន $១០,០០០ (​ដប់​ពាន់​ដុល្លារ​អាមេរិក​គត់​) និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ពោធិ៍សាត់ ចំនួន $១០,០០០(​ដប់​ពាន់​ដុល្លារ​អាមេរិក​គត់​) សម្រាប់​ជួយ​សម្រួល​ទុក្ខលំបាក​របស់​បងប្អូន​យើង​ដែល​កំពុង​រងគ្រោះ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ពលរដ្ឋ​ប្រមាណ​ជា ៤​ម៉ឺន ៨​សែន​គ្រួសារ ឬ​ស្មើនឹង ជិត ២០​ម៉ឺន​នាក់​បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹក ភ្លៀង ក្នុងនោះ​ក៏មាន​មនុស្ស ១៣​នាក់​បាន​ស្លាប់​។​

​បើតាម​របាយការណ៍​ដ​ដែល ក្នុង​រយៈពេល​ទឹក ជំនន់​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ពលរដ្ឋ​ប្រមាណ ៣​ពាន់​គ្រួសារ ឬ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស ខណៈ​ផ្ទះ​ជិត ៥​ម៉ឺន​ខ្នង​រង​ផលប៉ះពាល់ និង​សាលារៀន ៤២៥​កន្លែង​ត្រូវ​ទឹក​លិច​។ ជាមួយគ្នានេះដែរ ស្រូវ​ប្រមាណ​ជាង ១៣​ម៉ឺន​ហិកតា​ហិកតា​ត្រូវ​លិច​ទឹក និង​ខូចខាត​ប្រមាណ​ជាង ៦​ពាន់​ហិកតា​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ ២០២០ នេះ មាន​រាជធានី​ខេត្ត​សរុប​ចំនួន ១៩​ហើយ​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​រួមមាន​៖ ខេត្តពោធិ៍សាត់​, ប៉ៃលិន​, បន្ទាយ មានជ័យ​, ភ្នំពេញ​, បាត់ ដំបង​, ស្វាយរៀង​, ឧ​ត្ត​រ​មានជ័យ​, សៀមរាប​, តាកែវ​, កំពង់ស្ពឺ​, មណ្ឌលគិរី​, ព្រះសីហនុ​, កោះកុង​, ព្រះវិហារ​, ស្ទឹង ត្រែង​, កំពង់ចាម​, កណ្តាល និង​កំពង់ធំ​៕​   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close