ឃាត់ខ្លួន ៦០​នាក់ ក្នុងករណី​គ្រឿងញៀន ម្សិលមិញ​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៦០​នាក់​(​ស្រី​៨​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន ២១​ករណី នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​១៥ ខែតុលា ម្សិលមិញ​។​

​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង ៦០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៣០​នាក់ និង​ប្រើប្រាស់ ៣០​នាក់​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ៩៦,៤៤​ក្រាម និង​៥​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មីន​(wy)​ចំនួន ២,៣៦​ក្រាម​, កេ​តា​មីន​ចំនួន ៧៣០,២២​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​ចំនួន ២៧១៤,១៦​ក្រាម​, ហេ​រ៉ូ​អ៊ី​ន​ចំនួន ១៨៩.៥៨២,២២​ក្រាម និង​នី​មេ​តា​ហ្សេ​ប៉ា​ម​ចំនួន ១៣.២៧៥​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close