ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​ចំនួន ក្នុងស្រុក​ព្រៃនប់​

ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​តំបន់​ទំនាប តាម​ឃុំ​មួយចំនួន ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ពលរដ្ឋ​។

​បើតាម​អាជ្ញាធរ​ស្រុក​ព្រៃនប់ បញ្ជាក់ថា តាម​បទបញ្ជា​របស់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត អជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ប្រចាំការ ឃ្លាំមើល​តាម​ចំណុច​ងាយ​រងគ្រោះ និង​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុងករណី​ចាំបាច់​។​

​ទោះជា​យ៉ាងនេះ​ក្តី មកដល់ពេលនេះ មិនទាន់មាន​ជំនន់​ទឹកភ្លៀង ក្នុងស្ថានភាព​ធ្ងន់ធ្ងរ កើតឡើង​ក្នុង​មូលដ្ឋាន​ឃុំ​ណាមួយ​នៅឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close