ស្ថានភាពកូវីដ១៩ នៅលើពិភពលោក ថ្ងៃទី១៦ ខែតុលា
ការឆ្លងរាលដាលកូវីដ១៩ នៅលើពិភពលោក បន្តកើនឡើងខ្ពស់ដដែល បង្កក្តីបារម្ភយ៉ាងខ្លាំង។ ចំណែកវ៉ាក់សាំងប្រឆាំងកូវីដ១៩ មិនទាន់មានប្រើប្រាស់ជាទូទៅនៅឡើយទេ គឺស្ថិតនៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៅឡើយ ។
តាមគេហទំព័រWorldometer គិតដល់ម៉ោង ៩ព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៩,១៥០,៧៤៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,១០២,៤០៤នាក់ និងជាសះស្បើយឡើងវិញ ២៩,៣៦២,២០០នាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨,២១៤,៨០៣នាក់ ស្លាប់ចំនួន ២២២,៦៩៨នាក់ និងជាសះស្បើយចំនួន ៥,៣១១,៨៤៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៧,៣៦៥,៤៣៥នាក់ ស្លាប់ចំនួន ១១២,១៤៤នាក់ និងជាសះស្បើយ ៦,៤៤៨,៥៤៥នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៥,១៧០,៩៩៦នាក់ ស្លាប់ ១៥២,៥១៣នាក់ និងជាសះស្បើយ ៤,៥៩៩,៤៤៦នាក់។
ជាមួយគ្នានេះ ឥណ្ឌាកំពុងប្រឈមនឹងគ្រោះទឹកជំនន់ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលកូវីដ១៩ កាន់តែកើនឡើងខ្ពស់ ខណៈពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាពរស់នៅក្នុងទីតាំងរួមគ្នាបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។