រដ្ឋបាល​ខេត្តសៀមរាប បញ្ជាក់ថា ការផ្សព្វផ្សាយ​ទឹក​ភ្នំ​គូលែន គឺ​រូបភាព​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន ទឹក​មាន​ស្ថានភាព​ធម្មតា​

​ខេត្តសៀមរាប​៖ ក្នុងអំឡុងពេល​ស្ថានភាព​ប្រទេស​កម្ពុជា កំពុងតែជួបប្រទះ​នឹង​ជំនន់​ទឹកភ្លៀង រដ្ឋបាលខេត្ត សង្កេតឃើញថា មាន​គណនេយ្យ​ឈ្មោះ Mai Muon និង​គណនេយ្យ​ឈ្មោះ អុក ជួរ បាន​យក​រូបភាព​ទឹក​ឡើង​ខ្លាំង នៅ​តំបន់ភ្នំ​គូលែន កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧ មក​បង្ហោះ​ក្នុង​គណនេយ្យ​ឡើងវិញ ដែល​សកម្មភាព​នេះ​ធ្វើឱ្យ​បងប្អូន ក៏ដូចជា​សាធារណជន​មានការ​ភាន់ច្រឡំ​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​សូមបញ្ជាក់ថា​ស្ថានភាព​ទឹក​នៅ​តំបន់ភ្នំ​គូលែន​មាន​ស្ថានភាព​ល្អប្រសើរ និង​គ្រប់គ្រង​បាន​ដែល​មិនទាន់​ប្រកាសអាសន្ន​នោះទេ​។​

​រដ្ឋបាលខេត្ត សូម​ស្នើ​ឲ្យ​បងប្អូន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​មាន​ចេតនា​បង្ករ​ការយល់ច្រឡំ ឬ​អ​សណ្តាប់​សង្គម គឺអាច​ប្រឈម​ចំពោះមុខ​ច្បាប់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close