ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ព្រឹក​នេះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បញ្ជាក់ថា ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:៣០ នាទី​ព្រឹក ៖

– កម្ពស់​ទឹក​ខាងមុខ​ទ្វារ ៥,៤០ ម៉ែត្រ ស្រក​ចុះ ១,២៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
– កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,៦០ ម៉ែត្រ​
– កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៨,២០ ម៉ែត្រ ។​

​ព្រឹក​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​បន្ត​ស្រក​ចុះ ០,១០ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close