ទឹកជំនន់ បន្ត​ឆក់យក​ជីវិត​មនុស្ស ៤​នាក់​ទៀត កាលពី​ម្សិលមិញ​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៤​នាក់​ទៀត បាន​លង់ទឹក​ស្លាប់ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងចំណោម​ពលរដ្ឋ​ចំនួន ៤​នាក់ ដែល​លង់ទឹក​ស្លាប់​នោះ មាននៅ​ខេត្តស្វាយរៀង​ម្នាក់​, បាត់ដំបង​ម្នាក់​, កណ្ដាល​ម្នាក់ និង​ខេត្ដ​បន្ទាយមានជ័យ​ម្នាក់​។​

​សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង បាននិងកំពុង​វាយលុក នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​រដ្ឋ​-​ឯកជន​មួយចំនួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close